នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ឬកុកទេព (Sarus Crane) ចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត) ជាដើម។
កុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។
សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូននោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា