មណ្ឌលគិរី ÷ លោកជំទាវ ម៉ុម ថានី រដ្ឋលខាធិការ តំណាងឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន ក្រសួងសុខាភិបាល តំណាងគណៈអភិបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត តំណាងអង្គការWWF នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការបរិស្ថានត្រពាំងត្រាច ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី បានជួបសំណេះសំណាលផ្សព្វផ្សាយ វិធីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងចែកសម្ភារៈ ថ្នាំបង្ការជំងឺគ្តុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិសាស្រ្តខេត្តមណ្ឌលគិរី។ កម្មវិធីនេះ រៀបចំឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ទាំងស្រុង នូវជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។

លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា វេទិកានេះបានឆ្លុះបញ្ចាំងអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសចំពោះការលើកកម្ពស់អនាម័យ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ លោក សេង ទៀក នាយកអង្គការWWF បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រសួងបរិស្ថានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នាពេលកន្លងមក ហើយការគោរព ការមិនបំពាន កាប់រុករានដីព្រៃ ព្រៃឈើ ការបរបាញ់សត្វព្រៃ គឺជាកត្តាចម្បង និងចាំបាច់បំផុតដើម្បីបង្ការ និងការពាររាល់ជំងឺឆ្លងគ្រប់ប្រភេទ ដែលបង្កផលប៉ះពាល់សុខភាពប្រជាជន និងសហគមន៍មូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថាសុខភាព និងសុខុមាលភាពរបស់ប្រជាសហគមន៍ ក្នុងតំបន់ការពារធម្មជាតិគឺជាការយកចិត្ដទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ហើយព្រឹត្ដិការណ៍នាថ្ងៃនេះ បានបង្ហាញពីការបេ្ដជ្ញាចិត្ដខ្ពស់របស់ក្រសួងបរិស្ថាន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីប្រទេសកម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥។

លោកជំទាវមានប្រសាន៍បន្ថែមថា បញ្ហាជំងឺគ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និយាយដោយឡែកនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ជាមូលហេតុចំបងធ្វើឱ្យរាំងស្ទះដល់ការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និង ការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយចីរភាព ផងដែរ ពោលគឺប៉ះពាល់ដល់រសដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសហគមន៍ ដោយត្រូវចំណាយថវិកា និងពេលវេលា ជាពិសេសប៉ះពាល់ដល់ជនងាយរងគ្រោះ ដូចជា កុមារតូចៗផងដែរ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ដែរថាក្រើនរំលឹកឲ្យមន្រ្តីឧទ្យានុរក្សទាំងអស់ មានការប្រុងប្រយ័ត្ននិងថែទាំសុខភាពឲ្យបានល្អ ដោយសារនេះជារដូវមានភ្លៀងធ្លាក់ កុំឲ្យកើតមាននូវជម្ងឺគ្រុនចាញ់ ពិសេសកុំភ្លេចខ្លួនចូលរួមបង្ការ ការពារនូវជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាពខ្លួន និងក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ លោក វេជ្ជបណ្ធិត ឡឹក ឌីសូឡី នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានចូលរួមធ្វើបទបង្ហាញ ដែលចូលរួមបង្កើន ចំណេះដឹងលើវិធីការពារ បង្ការ និងទប់ស្កាត់ ទៅនឹងជំងឺគ្រុនចាញ់ និងរបៀបថែទាំសុខភាពអនាម័យ ក្នុងជីវភាព នៅប្រចាំថ្ងៃ កុំឱ្យឆ្លងជំអឺគ្រុនចាញ់ គ្រុន ឈាម និងជៀសផុតពីការឆ្លងមេរោគកូវីដ១៩ ដោយប្រជាពលរដ្ឋត្រូវកេងក្នុងមុង និងសំអាត់លំនៅដ្ឋានបំបាត់ជម្រកមូសខ្លា ជាដើម។ ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី និងប្រតិភូ បានអញ្ជើញប្រគល់មុង និងសម្ភារៈ ព្រំជាមួយថ្នាំការពារជំងឺគ្រុនចាញ់ គ្រុនឈាមដល់គណៈកម្មធិការសហគមន៍តំបន់ការពារធម្មជាតិ ដល់មន្រ្តីឧទ្យានុរក្ស និងមន្រ្តីល្បាតសហគមន៍ផងដែរ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)