នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មន្ទីរបរិស្ថានខេត្តរតនគិរី បានសហការជាមួយរដ្ឋបាលក្រុងបានលុង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា» ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីបណ្តាអង្គភាព-មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនស្រឡាញ់បរិស្ថាន និងអង្គការ​ BirdLife សរុបប្រមាណ ១៥០នាក់។ ព្រឹត្តិកាណ៍នេះ ត្រូវបានប្រារព្ធឡើងនៅលើទួលបឹងកំសាន្ត ភូមិថ្មដា សង្កាត់បឹងកន្សែង ខេត្តរតនគិរី តាមរយៈការដាំកូនឈើសរុប ៣១០ដើម ក្នុងនោះ មានដើមចាន់គីរី ២៥០ដើម និងដើមបេង ៦០ដើម នៅតាមដងផ្លូវអភិវឌ្ឍន៍ក្រុង។

នាឱកាសនោះ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ជំរុញដល់យុវជន ឲ្យមានការចូលរួមក្នុងការផ្សព្វផ្សាយអំពីបញ្ហារបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ធ្វើយ៉ាងណាលើកកម្ពស់ការស្រឡាញ់បរិស្ថាន និងចេះថែរក្សាអនាម័យ នៅតាមភូមិឋានរបស់ខ្លួន ជាពិសេសគឺការរីករាលដាល និងការការពារជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ ផងដែរ។

​​​         

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់