នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិគ្រោះយោបល់លើការរៀបចំប្លង់ និងផែនការមេរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន លើកទី២ នៅទីស្ដីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះនៃ អ.ក.អ.ច. ដោយមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសដែលមានសមាសភាពមកពីអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ តំណាងរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលស្រុកបន្ទាយស្រី អាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប និងអ្នកពាកព័ន្ធមួយចំនួន។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ៖ ១) ពិនិត្យ និងផ្តល់យោបល់លើព្រំប្រទល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ២) កំណត់យន្តការរៀបចំព្រំប្រទល់ជុំវិញមជ្ឈមណ្ឌល និង ៣) កំណត់យន្តការដោះស្រាយការតាំងលំនៅដ្ឋាន និងអាស្រ័យផលរបស់ប្រជាជននៅក្នុងមជ្ឈមណ្ឌល។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌល និងបានពិភាក្សានិងឯកភាពលើចំណុចសំខាន់ៗរួមមាន៖ ១) ឯកភាពលើផែនទីរបស់មជ្ឈមណ្ឌលទំហំ២០២០ហិកតា ដែលបានកំណត់ ២) ឯកភាពលើគម្រោងរៀបចំព្រំប្រទល់ជុំវិញមជ្ឈមណ្ឌល ដោយនឹងសហការជាមួយអ្នកពាក់ព័ន្ធក្នុងការកំណត់យន្តការនិងបោះបង្គោលព្រំប្រទល់មជ្ឈមណ្ឌល ៣) ឯកភាពធ្វើការចុះស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋតាំងលំនៅដ្ឋាននិងអាស្រ័យផលជាក់ស្តែងក្នុងទីតាំង មជ្ឈមណ្ឌល ដើម្បីរៀបចំយន្តការដោះស្រាយ និង៤) បានធ្វើបច្ចុប្បន្នភាពបញ្ជីផែនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលផងដែរ៕

ព័ត៌មានបន្ថែម

ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត
ថ្ងៃ សុក្រ, 10 តុលា, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត