ស្មោញ (Oriental Darter)​ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ និងស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះ។ ចំនួនរបស់វានៅលើ​សាកលលោក មានប្រមាណជា ២២,០០០ក្បាល ខណៈចំនួននេះមានការធ្លាក់ចុះនៅតាម​ទីជម្រក​នីមួយៗ អាស្រ័យហេតុនេះគេចាត់វាជាប្រភេទជិត​រងគ្រោះ។

សត្វស្មោញ បន្តពូជលឿនជាងគេ ហើយរងការរំខានខ្លាំងពី មនុស្ស។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និង​រាប់ចំនួនសំបុករបស់វា។ ចំនួនសំបុករបស់សត្វស្មាញ មានភាពថេរ​ស្ថិតនៅចន្លោះ ៦០០០សំបុកចាប់តាំងពីឆ្នាំ២០០៨មក។

អង្គការសមាគមអភិរក្សសត្វព្រៃ និងក្រសួងបរិស្ថាន បាននឹងកំពុងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារសត្វស្លាបទឹក​ទាំងនោះ រួមទាំងថនិកសត្វ ពួកល្មួន និងមច្ឆជាតិ នៅតំបន់ព្រែក​ទាល់ ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។

រូបភាព៖​ សោម​ ពិសិដ្ឋ​,​ WCS-Cambodia
អត្ថបទ៖​ WCS-Cambodia

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន