ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងមានការចូលរួមពីលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងបរិស្ថាន លោកស្រី លី សុភ័ណ្ឌ អគ្គនាយករង និងលោកស្រី ឯម ចាន់លីតា ដោយឡែកថ្នាក់ដឹកនាំនៃអគ្គលេខាធិការ ក.ជ.អ.ច. មានលោកជំទាវ ងិន លីណា ឯកឧត្តម យិន សំរាយ អគ្គលេខាធិការរង និងកញ្ញា ម៉ុន និមល នាយកដ្ឋានសេដ្ឋកិច្ចបៃតង ក្រុមការងារគម្រោងថ្នាក់ជាតិ បានចូលរួមកម្មវិធីទស្សនកិច្ចសិក្សារបស់ក្រុមការងារយេនឌ័រ និងស្រ្តីក្នុងការងារគម្រោងកែលម្អជីវភាពនៃក្រុមកសិករ រួមមានក្រុមកែលម្អជីវភាព ក្រុមសន្សំ និងក្រុមប្រើប្រាស់ទឹក នៅក្នុងស្រុកសន្ទុក (ឃុំកំពង់ថ្ម)និង ស្រុកកំពង់ស្វាយ (ឃុំព្រៃគុយ) ខេត្តកំពង់ធំ ស្រុកក្រឡាញ់ (ឃុំស្រណាល) និងស្រុកប្រាសាទបាគង (ឃុំត្រពាំងធំ) ខេត្តសៀមរាប ដែលបានសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានបែ្រប្រួលអាកាសធាតុ ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.អ.ច និងមន្រ្តីនាយកដ្ឋានរួមមាន ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង លោកស្រី ឃ្លោក វិចិត្ររដ្ឋា លោកស្រី សែត សោប៉ុណ្ណលាភ ព្រមទាំងលោក Julien និងមន្ត្រី CCCA លេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម ញឹក បានខេង អភិបាលរង និងជាប្រធានគម្រោង SRL ថ្នាក់ខេត្តនៃខេត្តកំពង់ធំ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានគម្រោងSRL ខេត្តសៀមរាប ក្រុមការងារគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក មន្ត្រីពាក់ព័ន្ធ UNDP និងក្រុមកសិករមកពីភូមិគោលដៅ។ ទស្សនកិច្ចនៃក្រុមការងារយេនឌ័រ និងស្ត្រីនៃក្រសួងបរិស្ថានមានគោលបំណង រៀនសូត្រ និងចែករំលែកបទពិសោធន៍ល្អៗ លើការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុនៃគម្រោង ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព (SRL) ក្នុងការបញ្រ្ជាបយេនឌ័រក្នុងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងដើម្បីប្រមូលធាតុចូលក្នុងការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារយេនឌ័រ និងស្ត្រីនៃក្រសួងបរិស្ថានទៅក្នុងផែនការយុទ្ធសាស្ត្រ បញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឆ្នាំ២០១៦-២០២០ និងផែនការយុទ្ធសាស្ត្របន្ទាប់ឆ្នាំ២០២១-២០២៥។ ក្នុងពេលសំណេះសំណាលជាមួយប្រជាកសិករ លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ឯឧត្តមរដ្ឋមន្ត្រីក្នុងការគាំទ្រ និងជំរុញវិធានការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុពិសេសការអនុវត្តគម្រោងបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងបានបន្តចុះពិនិត្យទីតាំងដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្តគម្រោងសាងសង់ស្ថានីយទឹកស្អាតនៅក្នុងស្រុកប្រាសាទបល្ល័ង្គក្នុងខេត្តកំពង់ធំ និងស្រុកប្រាសាទបាគងក្នុងខេត្តសៀមរាប៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់