កម្ពុជាចូលរួមជាមួយពិភពលោក ប្រារព្ធ «ទិវាបរិស្ថានពិភពលោក ៥ មិថុនា»។ ប្រធានបទសកល នៅឆ្នាំ២០២០ នេះ ផ្តោតទៅលើ «ជីវៈចម្រុះ BIODIVERSITY» គឺដំណាងឲ្យពិភពលោកទាំងមូល ហើយដែលត្រូវបានប្រារព្ធឡើងនៅប្រទេសកូឡុំប៊ី ក្នុងភាពជាដៃគូរសហការរៀបចំជាមួយនឹងប្រទេសអាឡឺម៉ង់។ នៅទូទាំងភពលោក ប្រទេសជាង ១០០ រួមទាំងកម្ពុជា ផងដែរ បានចូលរួមប្រារព្ធទិវានេះ។

គួររំឭកថា នៅកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។

នៅឆ្នាំ២០២០នេះ ប្រធានបទសម្រាប់អបអរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។ យើង ចូលរួមជាមួយរដ្ឋាភិបាល អភិរក្សជីវៈចម្រុះ សម្រាប់អនាគតយូរអង្វែង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់