ឯកឧត្តម ជួប ប៉ារីស៍អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃអង្គារ ១២កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ប្រធាន អនុប្រធាន មន្រ្តីជំនាញនៃមន្ឬីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា ហើយឆ្នាំនេះ កម្ពុជាកំណត់យកប្រធានបទស្របតាមពិភពលោកគឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។

ឯកឧត្តម បានបន្ថែមថា ជីវៈចម្រុះបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានាលំនឹង របស់បរិស្ថានធម្មជាតិ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ផ្តល់ថាមពល ទីជម្រក ម្ហូបអាហារ ព្រមទាំងតម្លៃសង្គម វប្បធម៌ និងសារៈសំខាន់ផ្សេងៗទៀត។ ឯកឧត្តម បានបញ្ជាក់ដែរថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ន អង្គការដៃគូជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធ និងសាធារណជនទូទៅ សំដៅលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយបន្ថែមអំពីតម្លៃនៃធនធានធម្មជាតិ ជីវៈចម្រុះស្របតាមខ្លឹមសារប្រធានបទនៃទិវាឆ្នាំ២០២០នេះ។

ចាប់តាំងពីពេលបង្កើតមក ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត ហើយព្រឹត្តិការណ៍ធំថ្នាក់ជាតិក៏ត្រូវបានរៀបចំឡើង នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ សិស្ស និស្សិត យុវជន ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃទិវា និងចំណេះដឹងបរិស្ថាន បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងគុណភាពបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ធនធានវប្បធម៌ និងជីវៈចម្រុះ និងធានាបាននូវការអភិវឌ្ឍដោយចីរភាព។
ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដោយសារ តែបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងបន្តរាតត្បាតនភលើពិភពលោក និងដើម្បីចូលរួមទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាននៅឆ្នាំនេះ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា មានលក្ខណៈខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ ដោយរៀបចំចាប់បីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ឱ្យមានកម្មវិធីជាច្រើន ដូចជាកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារទិវាតាមកម្មវិធីZoom Meeting កិច្ចពិភាក្សា ការផលិតជាឯកសារ រូបភាព និងផ្ទាំងអប់រំបរិស្ថាន ផ្សព្វផ្សាយនៅតាមបណ្តាញព័ត៌មានរបស់ខ្លួន និងសហការជាមួយបណ្តាញផ្សព្វផ្សាយនានា ដើម្បីលើកទឹកចិត្តឱ្យសាធារណជន មានការចូលរួមកាន់តែប្រសើរឡើងថែមទៀត ក្នុងសកម្មភាពមេត្រីភាពបរិស្ថាន ជាពិសេសការចូលរួម ដើម្បីអភិរក្សជីវៈចម្រុះ ក៏ដូចជាដើម្បីយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ ឯកឧត្តម ជួប ប៉ារីស៍ បានធ្វើបទបង្ហាញដើម្បីបង្កើនចំណេះដឹងជាមួយអកនាចូលរួមទាំងអស់ ពីកម្មវិធីរេដបូក (REDD+) ដែលជាយន្តការអន្តរជាតិមួយនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដើម្បីផ្តល់ការលើកទឹកចិត្តដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងរិចរឹលព្រៃឈើ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ