ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពគឺជាថ្នាក់ដឹកនាំម្នាក់ក្នុងចំណោមថ្នាក់ដឹកនាំនៃក្រសួងបរិស្ថានដែលត្រូវបានសាកលវិទ្យាល័យលីខ្វាន់យូរបស់ប្រទេសសិង្ហបុរីដ៏ល្បីជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមក្នុងភាពជាអ្នកដឹកនាំ។ នេះគឺជាផ្នែកមួយនៃការកសាងធនធានមនុស្សដែល ក្រសួងបរិស្ថានតែងតែជំរុញនិងលើកទឹកចិត្តជានិច្ចចំពោះមន្ត្រីរាជការទាំងអស់ដែល មានបំណងបំប៉នបន្ថែមសមត្ថភាពវិជ្ជាជីវៈបច្ចេកទេស ក៏ដូចជាពង្រឹងសមត្ថភាពដឹកនាំ។ ក្រសួងបរិស្ថានសូមអបអរសាទរ ចំពោះមន្ត្រីរាជការដែលសម្រេចបានជោគជ័យលើការពង្រឹងសមត្ថភាពបន្ថែមរបស់ខ្លួន និងគាំទ្រជានិច្ចចំពោះមន្ត្រីដែលបានទទួលអាហារូបករណ៍ បន្តការសិក្សា និងទទួលការបណ្តុះបណ្តាលបន្តនៅក្រៅប្រទេស។

ដើម្បី«ប្រែក្លាយក្រសួងបរិស្ថានទៅជាស្ថាប័នរដ្ឋបាលទំនើប ដែលមានប្រព័ន្ធការងារ មានភាពឆ្លើយតប ដំណើរការ ការងារប្រកប ដោយ ប្រសិទ្ធ ភាព និងមាន ធន ធាន មនុស្ស ប្រកប ដោយ ឧត្តមភាព ភាពជាអ្នកដឹកនាំ សុចរិតភាព ការទទួល ខុសត្រូវ ខ្ពស់ មនសិការ វិជ្ជាជីវៈ និងការច្នៃប្រឌិត» ក្រសួងបរិស្ថានបាន រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី និងថ្នាក់ដឹកនាំក្រសួងដែលរួមមានវគ្គបណ្តុះបណ្តាលបឋម ដូចជា អំពីការរៀបចំនិង ការប្រព្រឹត្ត ទៅរបស់ ក្រសួង និង មន្ទីរ តួនាទីនិងការ ទទួលខុសត្រូវ និងការយល់ដឹងកម្រិតមូលដ្ឋានលើ វិស័យ បរិស្ថាន និងធនធានធម្មជាតិ។ វគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល វិទ្យាស្ថានការទូត សម្រាប់ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងអនុប្រធានមន្ទីរ និងវគ្គបណ្តុះបណ្តាល នៅ សាលា យោធា សម្រាប់មន្ត្រីឧទ្យានុរក្ស។ ក្រសួងបិស្ថានក៏បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបន្តវេន សម្រាប់អនុប្រធាននិងប្រធានការិយាល័យ អនុប្រធាន និង ប្រធានមន្ទីរបរិស្ថាន អនុប្រធាននិងប្រធាននាយកដ្ឋាន និង អគ្គនាយករងផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់