នាព្រឹកថ្ងៃអង្គារ៍ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់ធុងចម្រោះទឹកស្អាតចំនួនមួយគ្រឿង ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានបរិស្ថាន និងឯកឧត្តមនាយក លោកនាយករង លោកគ្រូ និងអ្នកគ្រូ នៃវិទ្យាស្ថានកសិកម្មព្រែកលៀប។

នាក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់គណ:គ្រប់គ្រងវិទ្យាស្ថាន ដែលបានគិតគូរដល់សុវត្ថិភាព និងសុខភាពបុគ្គលិក តាមរយៈកាផ្តល់ទឹកស្អាតសម្រាប់បរិភោគ ការចូលរួមថែរក្សាបរិស្ថាន និងការចំណាយរបស់បុគ្គលិក សាស្រ្តាចារ្យ និងសិស្សនិសិត្ស ទៅលើការទិញទឹកបរិភោគ។

ទន្ទឹមនឹងនោះ ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិបរិស្ថាននិងសង្គម តាមរយៈក្រសួងបរិស្ថាន ពិសេសឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានផ្តល់ធុងចម្រោះទឹកស្អាតនេះដល់វិទ្យាស្ថាន។

ឯកឧត្តមបានបញ្ជាក់ថាធុងចម្រោះទឹកស្អាតនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិទ្យាស្ថានដូចជា៖
១. កាត់បន្ថយការចំណាយថវិកាក្នុងការទិញទឹករបស់បុគ្គលិក សាស្រ្តាចារ្យ និងសិស្សនិស្សិត
២. ចូលរួមថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
៣. បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស និស្សិត ទទួលបានទឹកស្អាតមានសុវត្ថិភាព សម្រាប់បរិភោគ
៤. មានសុខភាពល្អ
សូមបញ្ជាក់ដែរថា នេះជាធុងចម្រោះទឹកមួយ ក្នុងចំណោមធុងចម្រោះទឹកស្អាតចំនួន១១គ្រឿង ដែលត្រូវបានប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងវត្តអារាមផង ដោយមូលនិធិបរិស្ថាននិងសង្គម តាមរយៈក្រសួងបរិស្ថាន ។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា