(សៀមរាប)៖ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅអាហារដ្ឋានចំនួន ៣ ទីតាំងនៅខេត្តសៀមរាប ភ្លាមៗបន្ទាប់អាហារដ្ឋានទាំងនេះយកសាច់សត្វព្រៃមកធ្វើម្ហូបអាហារលក់ជូនភ្ញៀវដោយខុសច្បាប់។

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ចំណែកអាហារដ្ឋាន និងវត្ថុតាងដែលបង្ក្រាបបាននោះរួមមាន៖

១៖ អាហារដ្ឋានម្លប់មហាហេង ស្ថិតនៅភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសត្វទោមងាប់ចំនូន ១១ក្បាល លលកងាប់ចំនួន ៥០ក្បាល និងចាបស្រូវងាប់ចំនួន ២៣០ក្បាល។

២៖ អាហារដ្ឋានថារីម៉ាក់ប្រាង្គ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់ជ្រូកព្រៃស្រស់ចំនួន ៣គីឡូក្រាម លលកទ្រាំងងាប់ចំនួន ៣៧ក្បាល ចាបស្រូវងាប់ចំនួន ១៥០ក្បាល និងក្រួចអ៉ឺតងាប់ចំនួន ១០ក្បាល។

៣៖ អាហារដ្ឋានសម្រស់ម្លប់ម៉ាក់ប្រាង្គថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយរឹបអូសបានសាច់អន្សងស្រស់ចំនួន ៣.៣គីឡូក្រាម សាច់ជ្រូកព្រៃស្រស់ចំនួន ៥.៣គីឡូក្រាម ចាបស្រូវងាប់ចំនួន ៨០ក្បាល លលកបាយងាប់ចំនួន ១០ក្បាល និងអណ្តើកស្រែងាប់ ១ក្បាល ស្មើនឹង ០.៨គីឡូក្រាម។

រដ្ឋបាលព្រៃឈើបានបន្តថា វត្ថុតាងទាំងអស់ខាងលើត្រូវបានកប់បំផ្លាញចោលនៅថ្នាលបណ្តុះកូនឈើស្ពានអង្គរ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប៕

ប្រភព Fresh News

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់