លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប ១៣រូប ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារខាងលើ និងត្រៀមរៀបចំផែនការចុះអនុវត្តការងារ នៅពេលសមស្របខាងមុខ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបង្កើតក្រុមការងារខាងលើ តាមរយ:លិខិតលេខ ០២២សសរ.បស្ថ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ដោយមានលោកជំទាវ ម៉ុម ថានីជាប្រធានក្រុម និងមានសមាជិកសរុបចំនួន ១៥រូប មកពីអគ្គនាយកដ្ឋាននានាចំណុះក្រសួងបរិស្ថាន គណ:អភិបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងតំណាងគម្រោងព្រៃឡង់បៃតង។ ដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា កិច្ចប្រជុំក្រុមការងារនេះ ទើបបានចាប់ផ្តើមនាពេលនេះ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់