បន្ទាប់ពីខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានបន្តប្រគល់ម៉ូតូ៧គ្រឿងផ្សេងទៀត របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត តំណាងអាជ្ញាធរមូលដ្ឋាន និងមន្រ្តីឧទ្យានុរក្សផងដែរ។

លោក ប៉ាន មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឱ្យដឹងថាខេត្តមានតំបន់ការពារធម្មជាតិចំនួន៦កន្លែង និងមានផ្ទៃដីជាង៦៤ម៉ឺនហិកតា។ ជាមួយគ្នានេះ តំបន់ការពារធម្មជាតិបានផ្តល់តម្លៃសម្រាប់ប្រព័ន្ធអេកូឡូស៊ីតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋតាមរយៈសក្តានុពលនៃទេសចរណ៍ធម្មជាតិ។ លោកប្រធានមុន្ទីរបានបន្ថែមថា កន្លងមក មានបញ្ហាប្រឈមមួយចំនួន បានគំរាមកំហែងដល់ធនធានធម្មជាតិ ដែលត្រូវមានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេសពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានវាយតម្លៃខ្ពស់ចំពោះគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»របស់ក្រសួងបរិស្ថាន ដែលរួមចំណែកកាន់តែប្រសើរក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា ការប្រគល់សម្ភារៈទាំងនេះ ដល់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាពេលនេះ គឺសម្រាប់ប្រើប្រាស់ ជាមធ្យោបាយក្នុងការបំពេញការងារក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ។

សូមបញ្ជាក់ថា ក្រោមការគាំទ្រពីធនាគារពិភពលោកលោក ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តគម្រោង៖ «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រយៈពេល៦ឆ្នាំ (២០២០-២០២៥) អនុវត្តនៅក្នុងតំបន់គោលដៅរួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់