នៅទី០៥ និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យាននុរក្សស្នាក់ការអូផាលនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានខិតខំបំពេញការងារចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ទាំងថ្ងៃទាំងយប់ ដែលនេះជាវីរភាព និងកិច្ចខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ នៅក្នុងតំបន់ការពារធម្មជាតិដែលជាដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងនោះក្រុមការងារបានចុះល្បាតតាមផែនការ គឺចំនួន ០២ថ្ងៃ ដោយនៅយប់ថ្ងៃទី០៥ ក្រុមការងារបានសម្រាកនៅចំណុចផ្លូវចំការស្វាយ ដើម្បីតាមដាន និងរង់ចាំឃ្លាំមើលបទល្មើសដែលអាចកើតមានឡើង ហើយលុះព្រឹកឡើង ត្រូវនឹងថ្ងៃទី០៦ ខែឧសភា​ បានបន្តល្បាតជួបប្រទះឃើញសត្វជ្រូកព្រៃមួយក្បាលកំពុងជាប់អន្ទាក់របស់ជនសង្ស័យលួចដាក់ ពេលនោះក្រុមការងារបានជួយសង្គ្រោះ និងដោះលែងជ្រូកព្រៃនោះឲ្យមានសេរីភាពទៅក្នុងព្រៃធម្មជាតិវិញ។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់