នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធផ្សព្វផ្សាយពីចំងាយ (Video conference) ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានរាជធានី-ខេត្ត ទាំង២៥ទូទាំងប្រទេសកម្ពុជា។ នៅក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ជួប ប៉ារីស៍ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរបរិស្ថានទាំងអស់ យកចិត្តទុកដាក់លើសកម្មភាពអប់រំផ្សព្វផ្សាយសកម្មភាពមេត្រីបរិស្ថាន នៅតាមសាលារៀន និងសហគមន៍ ក្នុងការប្រែក្លាយចំណេះដឹងបរិស្ថានទៅជាប្រតិបត្តិបរិស្ថានល្អ។ ឯកឧត្តម បានសង្កត់ធ្ងន់ លើគោលការសាលាមេត្រីបរិស្ថាន ដើម្បីឱ្យសាលារៀនទាំងអស់ មានធុងចម្រោះទឹកស្អាតប្រើប្រាស់ មានសួនជីវៈចម្រុះ ការដាំដើមឈើ ដំណាំ បន្លែ មានបន្ទប់ទឹកស្អាតជានិច្ច និងមានការគ្រប់គ្រងសំរាមបានល្អ។ គោលការណ៍សាលាមេត្រីបរិស្ថាន រួមចំណែកសំខាន់ដល់ការផ្លាស់ប្តូរផ្នត់គំនិត និង ឥរិយាបទរបស់ប្រជាជនឆ្ពោះទៅកាន់មនសិកាបរិស្ថាន ពិសេសស្រឡាញ់ធនធានធម្មជាតិ គាំទ្រនិង ចូលរួម សកម្មភាពថែរក្សា និងកាពារបរិស្ថាន ដើម្បីធានាឱ្យបាននូវតុល្យភាពរវាងការអភិរក្ស ការអភិវឌ្ឍន៍ និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងការអប់រំបរិស្ថាន មន្រ្តីជំនាញ និងសមាជិក សមាជិកានៃវេទិកា បានចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍មួយចំនួនដូចជា:
១.លើកកម្ពស់ការយល់ដឹងបរិស្ថាន តាមរយ:ការផ្សព្វផ្សាយកម្មវិធី សាលាមេត្រីបរិស្ថាន តាមសាលារៀន (បឋមសិក្សា និងមធ្យមសិក្សា) ដើម្បីប្រែក្លាយសាលារៀននៅនឹងមូលដ្ឋានឱ្យទៅជា សាលារៀនស្អាត បៃតង និងបរិយាកាសសិក្សាល្អ។
២.លើកកម្ពស់ការយល់ដឹងបរិស្ថាន តារយ:ការកសាងសមត្ថភាព ការបណ្តុះបណ្តាលនិងការធ្វើបទបង្ហាញផ្សេងៗ ដើម្បីកសាងធនធានមនុស្សឱ្យមានលទ្ធភាពក្នុងការរៀបចំផែនការសកម្មភាពលើការងារអប់រំបរិស្ថាន។
៣.លើកកម្ពស់ការយល់ដឹងបរិស្ថាន តាមរយ:ការកសាងទំនាក់ទំនង កិច្ចសហការណ៍ជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិល ដើម្បីបំផុសស្មារតីអោយប្រជាពលរដ្ឋមូលដ្ឋាន អោយស្រលាញ់បរិស្ថាន និងប្រតិបត្តិមេត្រីភាបបរិស្ថានល្អ។

ព័ត៌មានបន្ថែម

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន
ថ្ងៃ ពុធ, 10 សីហា, 2022 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងបរិស្ថាន
អាស៊ានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 5 សីហា, 2022 អាស៊ានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ដើមកោងកាងចំនួន ៣០០០ ដើម ត្រូវបានដាំនៅខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា
ថ្ងៃ អង្គារ, 26 កក្កដា, 2022 ដើមកោងកាងចំនួន ៣០០០ ដើម ត្រូវបានដាំនៅខេត្តកែប ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា