នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំការនៅ​ដែនជម្រកសត្វព្រៃព្រះរកា
ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រៃឡង់ បាន​បែងចែកក្រុមចុះល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាមបទល្មើសធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ នៅដែនជម្រកសត្វព្រៃព្រះរកា មានក្រុមការងារចុះល្បាត ចំនួន៣ បានចុះបំពេញការងារតាមគោលដៅ គឺនៅចំណុច​កូនភ្នំ ចំណុចមាត់ច្រក ចំណុចភូមិរបុញ និងចំណុចក្បាលដំរី ស្ថិតនៅឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ចំណែកឯនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រៃឡង់​ ភូមិសាស្រ្ត​ខេត្ត​ព្រះវិហារ​ ក្រុមមន្ត្រីឧទ្យានុរក្ស​ ចំនួន ១០នាក់ បានចុះល្បាត​នៅចំណុចត្រពាំងទឹម ស្ថិតនៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ ដេីម្បីធានាបាននូ​វការការពារ​ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់