នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាសហប្រធានក្រុមប្រឹក្សាអង្គការ PEMSEA បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២៤ តាមរយៈប្រព័ន្ធវីដេអូ ជាមួយសមាជិករបស់ខ្លួន ដើម្បីពិនិត្យលើកិច្ចការចាំបាច់មួយចំនួន។ ជាលទ្ធផល អង្គប្រជុំ បានឯកភាពលើ (១)របាយការណ៍ហិរញ្ញវត្ថុសវនកម្មឆ្នាំ២០១៩ (២)ផែនការ និងថវិកាឆ្នាំ២០២០-២០២១ និងស្នើសុំការអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២ ខែកក្កដា (៣)ផ្តល់អនុសាសន៍ឱ្យអង្គការ PEMSEA ស្វែងរកប្រភពមូលនិធិពីស្ថាប័នអន្តរជាតិ ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាព និងរកជំនាញការរៀបចំយុទ្ធសាស្រ្តក្រោយជម្ងឺរាតត្បាត COVID-19 (៤)ចំពោះការរៀបចំមហាសន្និបាទសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នៅកម្ពុជា នឹងត្រូវប្រារព្វឡើងផ្អែកតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដកចេញបំរាមជួបជុំ ពាក់ព័ន្ធនឹងជម្ងឺរាតត្បាត COVID-19 និងគណៈកម្មាធិការប្រតិបត្តិ បានផ្តល់អនុសាសន៍ទទួលយកវិទ្យាស្ថានស្រាវជ្រាវទឹកនៃប្រទេសន័រវែស និងវិទ្យាស្ថានគ្រប់គ្រងសមុទ្រ នៃសកលវិទ្យាល័យ Xiamen ប្រទេសចិន ជាដៃគូអង្គការ PEMSEA និងសម្រេចស្នើសុំការអនុម័តពីកិច្ចប្រជុំក្រុមប្រឹក្សា។

 

ព័ត៌មានបន្ថែម

ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ថ្ងៃ ព្រហស្បតិ៍, 2 ធ្នូ, 2021 ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធ៌ម និងភាពធន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ថ្ងៃ អាទិត្យ, 28 វិច្ឆិកា, 2021 ដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុក្នុងក្របខណ្ឌនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១
ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021 ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា