នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំស្តីពីបច្ចុប្បន្ន ភាពនៃប្រព័ន្ធការវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើគម្រោងអភិវឌ្ឍន៍ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង បរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីត្រួតពិនិត្យការងារសម្របសម្រួលរបស់អង្គភាពជំនាញ សមត្ថភាពជំនាញបស់ក្រុមហ៊ុនទីប្រឹក្សា បែបបទនីតិវិធីនៃការពិនិត្យផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងដំណើរការការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តាមរយៈការដាក់ចេញនូវវិធានការណ៍ជាលក្ខណៈយុទ្ធសាស្ត្រ ដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមចំពោះមុខ និងការវិវឌ្ឍរបស់សង្គមជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យក្រសួងបរិស្ថានកំណត់នូវលក្ខណៈ វិនិច្ឆ័យសម្រាប់តំបន់គម្រោងអភិវឌ្ឍន៍នានា ទាំងសាធារណៈ និងឯកជន។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសម្ចាស់គម្រោងអភិវឌ្ឍន៍ និងក្រុមហ៊ុនទីប្រឹក្សាចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្នុងការជំរុញឱ្យការប្រមូលមូលនិធិបរិស្ថាននិងសង្គម សម្រេចបានជោគជ័យ និងមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីស្តារបរិស្ថានឡើងវិញ ទាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ សំដៅធានាឱ្យបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ ជារួម អង្គប្រជុំបានសម្រេចបង្កើតបន្ថែមនូវយន្តការសម្របសម្រួលទាំងការ ងាររដ្ឋបាល និងបច្ចេកទេស ដើម្បីឱ្យដំណើរការនៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានប្រព្រឹត្តទៅ ដោយរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដោយបើកទូលាយឱ្យមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ៕

15420806_791104594361997_7812494265794751510_n 15391214_791104667695323_4876889322651503094_n 15327399_791104621028661_2940057033114694469_n

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា