តោះ! មកស្គាល់កេសរកូលព្រៃក្នុងតំបន់ការពារធម្មជាតិ
ថ្ងៃ អាទិត្យ, 26 មេសា, 2020ផ្កាកេសរកូល ដែលប្រជាពលរដ្ឋនិយមហៅថាផ្កាអ័រគីដេ ដាក់តាំងលក់នៅតាមហាងលក់ផ្កានានាគឺជាប្រភេទកេសរកូលដែលភាគច្រើនបានមកពីការបង្កាត់។ ប៉ុន្តែតាមការ សិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ ព្រះរាជាណាចក្រកម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និងជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) អាចមានប្រមាណជាង៥០០ប្រភេទ ហើយពូជខ្លះក៏ជាពូជកម្រផងដែរ។ ក្នុងចំណោមប្រភេទទាំងនោះមានតែកេសរកូលប្រមាណ ៣៦០ ប្រភេទប៉ុណ្ណោះដែលបានធ្វើអត្តសញ្ញាណរួច។ បច្ចុប្បន្ន កេសរកូសព្រៃ កំពុងទទួលរងការគំរាមកំហែងតាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃ និងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រា និងព័ត៌មានលម្អិតពីការជួញដូរនេះនៅឡើយទេ។
ព័ត៌មានបន្ថែម
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021
កិច្ចប្រជុំស្តីពីការអនុវត្តវិធីសាស្រ្ត TEST និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៃវិស័យឧស្សាហកម្ម
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021
តំបន់រ៉ាមសារខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពគម្រោង JCM-REDD+