បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហរដ្ឋ អាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។ គម្រោងនេះ ស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦។ គម្រោងនេះ មានកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ក៏ដូចជាជួយ លើកកម្ពស់ជីវភាពប្រជាសហគមន៍។

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន