លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នា២០២០ បានដឹកនាំសមាជិក សមាជិកា គណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ឧបត្ថម្ភសម្ភារៈ និងថវិកា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនដល់មន្ត្រីសន្តិសុខ កងកំលាំងនគបាលប្រចាំក្រសួង ជាងអគ្គិសនី អ្នកអនាម័យ និងអ្នកថែរសួនដែលប្រចាំការនៅទីស្តីការក្រសួងបរិស្ថានចំនួន ២៧រូប។

ក្នុងឱកាសពិធីសំណេះសំណាលលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការបានលើកឡើងថា៖រាជរដ្ឋាភិបាលកម្ពុជា កសាងសេដ្ឋកិច្ច សង្គមចាប់ពីចំនុចសូន្យឱ្យមានការប្រែប្រួលរីកចម្រើន ជាជំហានៗ និងឈានមកដល់ដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ និងលើកកម្ពស់ជាបន្តបន្ទាប់ទាំងសម្ភារ: ស្មារតី និងសុខមាល- ភាព ប្រជាពលរដ្ឋ ជាពិសេស កម្មករ និយោជិក តាមបណ្តារោងចក្រ សហគ្រាស។

លោកជំទាវបានបន្តថា ដោយផ្អែកទៅលើផែនការសកម្ម ភាពឆ្នាំ២០២០ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងការអនុវត្តតាមរយៈគោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន» កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបំពេញបន្ថែមនូវកង្វះខាតផ្នែកជីវភាព និងស្វែងយល់ពីទុក្ខលំបាក របស់មន្រ្តីមានជីវភាពខ្វះខាតនៃក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ថ្ងៃ ព្រហស្បតិ៍, 6 សីហា, 2020 ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
ថ្ងៃ អង្គារ, 4 សីហា, 2020 ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ
ថ្ងៃ អង្គារ, 4 សីហា, 2020 សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ