ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថានកាលពីព្រឹកថ្ងៃច័ន្ទ ០៨រោជ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានចូលរួមជាអធិបតីក្នុងពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ ។ គម្រោងនេះ ឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជ:កម្ពុជា កូកាកូឡា តាមរយ:ក្រុមហ៊ុន Planet Water ។
លោកស្រី ស៊ុន ចិន្តា នាយិកាវិទ្យាល័យក្រុងព្រះសីហនុ បានឱ្យដឹងថាធុងចម្រោះទឹកស្អាតនៅក្នុងសាលាមានអត្ថប្រយោជន៍ជាច្រើនដូចជា ១. សាលាទទួលបានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្សបរិភោគ និងមិនប៉ះពាល់ដល់សុខភាពសិស្ស
២. កាត់បន្ថយការចំណាយថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និង
៣. កាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ក្នុងការជួយដល់បរិស្ថានតាមរយ:ការកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលា ។
លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកូកាកូឡា បានលើកឡើងថា ក្រុមហ៊ុនបាននិងកំពុងអនុវត្តគម្រោង «ប្រើប្រាស់ទឹកស្អាត បន្ទប់ទឹកស្អាត សាលារៀនគំរូ ដែលហៅជាភាសាបរទេសថា AuquaTower-AquaSan &Clean School’s Toilet» មានទិសដៅសំខាន់ផ្តោតលើសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងបន្ទប់ទឹកស្អាតក្នុងសាលារៀន។ គម្រោងនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកលរបស់កូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship» ដែលមានឆន្ទៈព្រមជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅចម្បង ៣ គឺ សន្សំសំចៃទឹកក្នុងផលិតកម្ម ធ្វើប្រព្រឹត្តកម្មចម្រោះទឹកសំណល់មុន នឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញ នូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ ។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជ:កម្ពុជាកូកាកូឡា ដែលតែងតែសហការឧបត្តម្ភ និងចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព នៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយក បានកោតសរសើរទៅដល់លោកស្រីនាយិកា និងគណ:គ្រប់គ្រងវិទ្យាល័យ ដែលមានគំនិតគិតគូរដល់សុកខុមាលភាពសិស្ស និងបរិស្ថានតាមការជ្រើសរើសយកប៉ម និងធុងចម្រោះទឹកដាក់នៅក្នុងបរិវេណសាលារៀន។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំប្រឹងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាពសម្រាប់ចូលរួមក្នុងកិច្ចការអភិឌ្ឍប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត និងពិសេសចូលរួមថែរក្សាអនាម័យបរិស្ថានតាមរយ:ការប្រើប្រាស់ដបទឹកប្រើប្រាស់ឡើងវិញ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់