នារសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយ លោក JIANGFENG ZHENG ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបនេះ លោក JIANGFENG ZHENG បានលើកឡើងពីគម្រោងជំនួយប្រទេសមហាអនុតំបន់ទន្លេមេគង្គសម្រេចនូវកំណើនបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈវិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ADB ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរាយការណ៍ជូនលើផែនការយុទ្ធសាស្រ្តថ្មី របស់ ADB HQ លើវិស័យបរិស្ថាន របស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារ ADB ដែល ក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីចំណុចសំខាន់ៗជាច្រើន រួមមានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាពិសេសការបោះបង្គោលព្រំដីតំបន់ការពារធម្មជាតិ និងមធ្យោបាយសម្រាប់ការល្បាតជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការតាំងចិត្តរបស់ក្រសួងបរិស្ថានក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថន ជាពិសេសការថែរក្សាសុខភាព ក៏ដូចជាការធ្វើអនាម័យបរិស្ថាន តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាតនៅតាមសាលារៀន។ ចំពោះការកិច្ចគាំពារបរិស្ថានវិញ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការពង្រឹងលើការគ្រប់គ្រងសំណល់រឹង សំរាម ដើម្បីឱ្យទីក្រុងស្អាត មានសោភ័ណ្ឌភាព និងផាសុខភាព។ ក្នុងផ្នែកនេះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូដើម្បីរៀបចំទីលានចាក់សំរាម ដែល មានការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ តាមស្តង់ដាអនាម័យខ្ពស់នៅតាមរាជធានីខេត្តមួយចំនួនផងដែរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនពីគម្រោងរៀបចំទីក្រុងជាទីក្រុងវ័យឆ្លាត (Smart City) នៅកម្ពុជាផងដែរ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់