ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យប្រតិភូគម្រោង CBI ដឹកនាំដោយ លោក Jim Tersleeg អ្នកជំនាញការជាន់ខ្ពស់នៃប្រទេសហូឡង់ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន។
លោក Jim Tersleeg បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីថា កន្លងមកគម្រោង CBI ធ្លាប់បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យមនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបទាក់ទងនឹងការផលិតសម្ភារៈតុបតែងផ្ទះ ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ លោក Jim Tersleeg មានបំណងស្នើសុំកិច្ចសហប្រតិបត្តិការល្អពីក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមគិតគូពីបរិស្ថានឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការស្វាគមន៍ចំពោះគម្រោង ដែលគិតគូរលើវិស័យបរិស្ថាននៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីគម្រោងបង្កើតក្រុមការងារមួយ ដើម្បីសហការជាមួយគម្រោង ក្នុងរៀបចំផែនការសកម្មភាពគ្រប់គ្រងបរិស្ថានកាន់តែប្រសើរឡើងថែមទៀត ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សូមបញ្ជាក់ថា គម្រោង CBI គឺជាភ្នាក់ងារសហគ្រិននៃប្រទេសហូឡង់ (ទទួលថវិកាពីក្រសួងការបរទេសនៃប្រទេសហូឡង់) ដែលផ្តោតលើកកម្ពស់ការនាំចេញពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទៅទីផ្សារអឺរ៉ុប៕

ព័ត៌មានបន្ថែម

ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
ថ្ងៃ ចន្ទ, 21 មិថុនា, 2021 ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
ថ្ងៃ សៅរ៍, 19 មិថុនា, 2021 វិទ្យាល័យ២៨មករា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច
ថ្ងៃ សុក្រ, 18 មិថុនា, 2021 រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច