កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​បរិស្ថាន ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការកំណត់តំបន់ធម្មជាតិ​នៅកម្ពុជាដែល​មានតម្លៃ​ជាសកលលេចធ្លោ ដើម្បីស្នើសុំដាក់ក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិ​ពិភពលោករបស់យូណេស្កូ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ​និង តំណាងអង្គភាពជំនាញពាក់ព័ន្ធរបស់ក្រសួងបរិស្ថាន Prof. Azedine BESCHAOUCH លេខាធិការវិទ្យាសាស្រ្តនៃអាយស៊ីស៊ីអង្គរ និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកSardar Umar Alam ប្រធានអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវអគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ឯកឧត្តម​ ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីចុះសិក្សាស្រាវជ្រាវ និងកំណត់ជ្រើសរើស​យកទីតាំងតំបន់ធម្មជាតិដាក់បញ្ចូលទៅក្នុងបញ្ជីត្រៀមនៃបេតិកភណ្ឌពិភពលោក តំណាងក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តរតនៈគិរី​ ខេត្តមណ្ឌលគិរី​ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗរួមមាន អង្គការ Wildlife Alliance, WWF, WCS, CI សរុបចំនួន ៧០នាក់។
គោលបំណងនៃកិច្ចប្រជុំដ៏សំខាន់នេះគឺដើម្បី​បង្ហាញ​ពីលក្ខណ:ពិសេសរបស់តំបន់ការពារ​ធម្មជាតិ​ចំនួន៥រួមមាន តំបន់បេតិកភណ្ឌធម្មជាតិ«ភ្នំត្បែង» តំបន់គ្រប់គ្រងនិងការពារជម្រក​សត្វផ្សោតមេគង្គព្រែកកាំពី ថ្មភ្នំណាមលៀរក្នុង​ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងឧទ្យានជាតិក្រវាញខាងត្បូង ដើម្បីឯកភាពគ្នាជាពិសេសពីអង្គការយូណេស្កូ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៅលើបញ្ជីទីតាំង សម្បត្តិធម្មជាតិដើម្បីស្នើដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិ​ពិភពលោករបស់អង្គការយូណេស្កូ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់