ចិន: គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ប្រទេសចិនបានអនុម័តសេចក្តីសម្រេចស្តីពីការហាមឃាត់យ៉ាងហ្មត់ចត់នូវការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ និងលុបបំបាត់ការប្រើប្រាស់សត្វព្រៃដើម្បីការពារជីវិត និងសុខភាពប្រជាជន ។

សកម្មភាពនេះ មានគោលបំណងការពារសន្តិសុខជីវសាស្ត្រ និងអេកូឡូស៊ី ព្រមទាំងការពារហានិភ័យសុខភាពសាធារណៈជាចម្បង ក្នុងចំណោមគោលបំណងផ្សេងៗទៀត ។ ជនទាំងឡាយណាដែលរំលោភលើច្បាប់ស្តីពីការការពារសត្វព្រៃ, ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀត រួមទាំងការបរបាញ់, ការដឹកជញ្ជូន ឬការបរិភោគសត្វព្រៃនោះ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ ដោយផ្អែកលើច្បាប់ និងបទបញ្ជាដែលបានចែង ដែលយោងទៅតាមសេចក្តីសំរេច ។

សេចក្តីសម្រេចនេះទៀតសោត ទាមទារអោយរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ពង្រឹងការត្រួតពិនិត្យ និងអធិការកិច្ច ហើយធ្វើការស៊ើបអង្កេត និងផ្តន្ទាទោសយ៉ាងតឹងរឹងនូវការរំលោភសេចក្តីសំរេចនេះ ក៏ដូចជាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ។ ជាមួយគ្នានេះ ទីតាំងអាជីវកម្មខុសច្បាប់និងប្រតិបត្តិករអាជីវកម្មខុសច្បាប់ត្រូវបានហាមឃាត់ ឬបិទតែម្តង ដោយយោងទៅតាមច្បាប់ និងយោងទៅតាមសេចក្តីសំរេច ។ ហើយសេចក្តីសម្រេចនេះដែរ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃប្រកាសឱ្យប្រើជាផ្លូវការ ។

បើតាមអ្នកនាំពាក្យគណៈកម្មការកិច្ចការនីតិបញ្ញតិ្តលោក Zang Tiewei នៅក្នុងជំហានបន្ទាប់របស់ខ្លួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវច្បាប់របស់ចិន ទាក់ទងនឹងការបង្ការ និងការរាតត្បាតនោះ ច្បាប់នីតិកាលរបស់ប្រទេសចិននឹងពន្លឿនការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ជីវចម្រុះ និងចាប់ផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការការពារសត្វព្រៃ និងច្បាប់ការពារការរាតត្បាតដែលចម្លងពីសត្វនៅក្នុងឆ្នាំនេះ ។

សូមបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះ ត្រូវបានបង្កើតឡើងស្របពេលដែលតួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគឆ្លង COVID-19 បានកើនឡើងដល់២.៩៨៤នាក់ ខណ:ចំនួនសរុបនៃអ្នកឆ្លងក៏បានកើនឡើងដល់៨ម៉ឺន៤០០នាក់ផងដែរ ។ គណៈកម្មការសុខាភិបាលចិន បានអោយដឹងទៀតថា អ្នកជំងឺសរុបចំនួន៤ម៉ឺន៩ពាន់៨៥៦នាក់ បានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី ៕

ប្រភព CCTV

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់