«យើងទាំងអស់គ្នាត្រូវរួមគ្នាការពារនិងថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស និងចូលរួមថែរក្សាតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរ និងតំបន់ជុំវិញនេះឱ្យមានបរិស្ថានល្អស្អាត រមណីយដ្ឋានមិនមានការបំពុល ដោយប្លាស្ទិកស្របតាមពាក្យស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រានៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តគម្រោងថែរក្សាបរិស្ថាន ដែលត្រូវបានដាក់ឈ្មោះថា «គម្រោង អ(R)» និងចែកដបទឹកដល់សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាគម្រោងរបស់អង្គជឿជាក់លើសិស្សជនបទកម្ពុជា (CSRT) ដើម្បីកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក កាលពីនារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តម បានបញ្ជាក់ថា ការបដិសេធការប្រើប្រាស់ប្លាស្ទិកដូចជា ថង់យួរដៃ ដបទឹកបរិសុទ្ធ ជាដើមនេះ វាជួយធ្វើឱ្យបរិស្ថានស្អាត គ្មានការបំពុលដោយសំរាមប្លាស្ទិក ខណៈសំណល់ផ្នែកនេះត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថាន ដោយសារតែវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែកធាតុ ឬរលួយនៅលើផែនដី។
ឯកឧត្តម បន្តថា តំបន់រមណីយដ្ឋានអង្គរ គឺជាទីតាំងរមណីយដ្ឋានដ៏ល្បីល្បាញលើពិភពលោកដែលមានទេសចរគ្រប់ជាតិសាសន៍ចូលទៅទស្សនា ដែលការណ៍នេះទាមទារឱ្យយើងយកចិត្តទុកដាក់កាន់តែខ្ពស់ពីអនាម័យបរិស្ថាន បរិស្ថានស្អាត គ្មានការបំពុលដោយសំណល់ប្លាស្ទិក។ ឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ចូលរួមទាំងអស់គ្នាជាពិសេសប្រជាពលរដ្ឋដែលកំពង់រស់នៅក្នុងតំបន់ឧទ្យានជាតិ និងភ្ញៀវទេសចរទាំងអស់។ យើងត្រូវរួមសាមគ្គីគ្នាដើម្បីកម្ពុជាស្អាត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងការក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះគម្រោងនិងសកម្មភាពរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRST) ដែលបានផ្តួចផ្តើមគំនិតអនុវត្តគម្រោងការអប់រំអំពីប្លាស្ទិកក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពល រដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ អង្គការនឹងចែកចាយដបទឹកចំនួន ៤០០០០ ដបជូនដល់ អនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៦ នៅជុំវិញតីរួមខេត្តសៀមរាបក្នុងរយៈពេល ២ ឆ្នាំ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការសហការចូលរួមរបស់អង្គការ CRST ក្នុងការបង្រៀនមេរៀនពីបរិស្ថានដល់សិស្សានុសិស្ស អំពីបរិស្ថាន ការកាត់បន្ថយប្លាស្ទិក ចែកដបទឹកបរិស្ថានសកម្មភាពនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុកភាព។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប