នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ និងអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ដែលជាលេខាធិការដ្ឋាននៃកិច្ចផ្តួចផ្តើមថ្នាក់តំបន់ឥណ្ឌូ-ភូមា នៃអនុសញ្ញារ៉ាមសារ បានររៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការនាយក និងកិច្ចប្រជុំប្រចាំឆ្នាំនៃកិច្ចផ្តួចផ្តើមថ្នាក់តំបន់ឥណ្ឌូ-ភូមា នៃអនុសញ្ញារ៉ាមសារ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងប្រទេសសមាជិកនៃកិច្ចផ្តួចផ្តើមថ្នាក់តំបន់ឥណ្ឌូ-ភូមា រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម តំណាងមជ្ឈមណ្ឌលរ៉ាមសារអាស៊ីខាងកើត តំណាងភាពជាដៃគូនៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី តំណាងអង្គការដៃគូរួមមានអង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការអភិរក្សតំបន់ដីសើមនិងសត្វស្លាបព្រៃ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ តំណាងមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន តំណាងគណៈកម្មាធិការទន្លេមេគង្គ និងតំណាងបណ្តាញសាកលវិទ្យាល័យក្នុងតំបន់មេគង្គជាច្រើននាក់។

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា