នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងដល់ទីប្រជុំជនក្រុង ២-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក ៣-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់ ៤-ការធ្វើប្រតិភូកម្មមុខងារការបញ្ជ្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុក និង ៥-ការធ្វើប្រតិភូកម្មមុខងារការពង្រឹងការងារអប់រំបរិស្ថានជូនរដ្ឋបាលរាជធានី ខេត្ត។ អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានគាំទ្រនិងជំរុញឱ្យដំណើរការនៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណែទម្រង់ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់ក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវអនុវត្តឱ្យបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម បញ្ហាប្រឈមចំពោះមុខ ឆន្ទៈប្រជាពលរដ្ឋ និងរបត់នយោបាយរបស់កម្ពុជា។ ភាពជោគជ័យនិងប្រសិទ្ធភាពនៃការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា គំនិតច្នៃប្រឌិត ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហការក្នុងការអនុវត្តមុខងារជារួម៕

15220042_785516824920774_5146392678020213016_n15203142_785517024920754_7945467170902247103_n  15179055_785517021587421_8932570597251394043_n15284997_785516681587455_3278571906710324346_n

ព័ត៌មានបន្ថែម

វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
ថ្ងៃ សុក្រ, 20 ឧសភា, 2022 វគ្គបណ្តុះបណ្តាល អំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន
បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 18 ឧសភា, 2022 បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ
ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប
ថ្ងៃ ចន្ទ, 16 ឧសភា, 2022 ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប