ទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតអគារពាណិជ្ជកម្ម និងពហុមុខងារ របស់ក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និង រៀបចំរបាយការណ៍ដោយក្រុមហ៊ុន ទីប្រឹក្សា RTM GREEN CONSULTANCY CO., LTD.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្ស អភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថាន រាជធានីភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៨នាក់។

ជារួម​ កិច្ចប្រជុំនេះ​ បានទទួលលទ្ធផល​ ដូចខាងក្រោម​៖
១-​ អង្គប្រជុំ​ គាំទ្រគម្រោងអភិវឌ្ឍន៍នេះ
២-​ ក្រុមហ៊ុន​ ត្រូវបញ្ចូលសេចក្តីណែនាំលេខ ០០២ដនស/សណន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្តីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដែលពាក់ព័ន្ធ នឹងការងារសំណង់ ទៅក្នុងរបាយការណ៍ ESIA
៣-​ ក្រុមហ៊ុន​ ត្រូវធ្វើការគ្រប់គ្រងសម្ភារសំណង់ និងរៀបចំទីតាំងដងសន្ទួចឱ្យបានត្រឹមត្រូវ ចៀសវាងបង្កឱ្យមានគ្រោះថ្នាក់​ដោយយថាហេតុណាមួយដល់សាធារណជន ឬកម្មករ
៤-​ ក្រុមហ៊ុន​ ត្រូវរៀបចំកន្លែងស្នាក់នៅឱ្យ បុគ្គលិក-កម្មករឱ្យបានសមរម្យ ដោយមិនត្រូវអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅក្នុងការដ្ឋាន​សាងសង់នោះទេ
៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំប្រព័ន្ធដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែកពីគ្នាឱ្យបានត្រឹមត្រូវ ហើយទឹកកខ្វក់ដែលបាន សម្អាតរួច ត្រូវអនុលោមតាមស្តង់ដារនៃ អនុក្រឹត្យលេខ ២៣៥អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
៦-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយក្រុមហ៊ុន​ដែលមានអាជ្ញាបណ្ណក្នុងការប្រមូលសំរាម ដើម្បីប្រមូលសំរាមពីទីតាំងគម្រោងឱ្យបានត្រឹមត្រូវ ដោយអនុលោមតាមអនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
៧-​ ក្រុមហ៊ុន​ ត្រូវធ្វើការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមលិខិតអនុញ្ញាតការសាងសង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងកាត់ បន្ថយសំឡេងនិងរំញ័រ និងការកកស្ទះចរាចរណ៍នៅក្នុងតំបន់គម្រោង
៨-​ ក្រុមហ៊ុន​ ត្រូវធ្វើការរចនាចំណតរថយន្តឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យស្របទៅតាមសមាមាត្រនៃអ្នកប្រើប្រាស់អគាររបស់ក្រុមហ៊ុន ចៀសវាងការចតលើផ្លូវសាធារណៈ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាជន
១០-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល​របាយការណ៍ ESIA ឱ្យបានត្រឹមត្រូវ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់