ក្រុមការងារដេីម្បីសិក្សាអំពីគោលនយោបាយជាតិអេកូទេសចរណ៍ និង រៀបចំកម្មវិធីអភិវឌ្ឍន៍ទេស ចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ នៃក្រសួង បរិស្ថាន កាលពីថ្ងៃចន្ទ ២កើត ខែផល្គុន ២កើត ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២០ បានដំណើការកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សា លើកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។

នៅក្នុងពេលអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំនេះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសក្តានុពលធនធានធម្មជាតិ ដែលមាននៅតាមតំបន់ការពារធម្មជាតិ ដែលគ្របដណ្តប់ ៤១ភាគរយនៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា។ លោកជំទាវ បានលើកទឹកចិត្តអ្នកចូល រួម ដែលជាតំណាងមកពីអគ្គនាយកដ្ឋានជំនាញទាំង៥ របស់ក្រសួងបរិស្ថាន និងអគ្គលេខា ធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយមន្រ្តីពាក់ព័ន្ធនានា នៃក្រុមការងារ ចូលរួមផ្តល់ធាតុចូល ដើម្បីបង្កើតផែន ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍​ ២០១៩- ២០២៣។
បន្ទាប់ពីកិច្ចពិភាក្សា អង្គប្រជុំបានសម្រេច ត្រៀមរៀបចំកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិរួមមានៈ
– សិក្សាឱ្យយបានច្បាស់លាស់លើសក្តានុពលទេសចរណ៍ធម្មជាតិ និងសមត្ថភាពនៃការទទួលភ្ញៀវទេសចរ នៅតាមតំបន់ការពារធម្មជាតិ
– រៀបចំកិច្ចពិភាក្សាជាមួយដៃគូ ពាក់ព័ន្ធនានា ដែលធ្វើការងារលើ វិស័យទេសចរណ៍ធម្មជាតិ ដើម្បីស្វែងយល់ពីបទពិសោធន៍ តម្រូវការរបស់សហគមន៍ បញ្ហាប្រឈមនានា និងតម្រូវការក្នុងការកែលម្អការគ្រប់ទេសចរណ៍ធម្មជាតិឱ្យមាននិរន្តរភាព
– សិក្សាបន្ថែមលើលិខិតបទដ្ឋានគតិយុត្តពាក់ពន្ធ័ដែលមានស្រាប់ ភាពខ្វះចន្លោះ និងតម្រូវការលើឯកសារគាំទ្រការអនុវត្ត
– ស្វែងរកដៃគូ និងធនធាន មនុស្ស និងថវិកាដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ
– កម្មវិធីនេះត្រូវរៀបចំឡើងស្របតាមយុទ្ធសាស្រ្តដែលមាន ចែងក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០២៣។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប