ទីស្តីការក្រសួងបរិស្ថាន​ នារសៀល ថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០​ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Anthony McDonald នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លោក Anthony McDonald បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានទទួលស្វាគមន៍ លោក ក្នុងអំឡុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយទទួលជួបពិភាក្សាការងារក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូររវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើវិស័យបរិស្ថាននាពេលកន្លងមក និងបានចែករំលែកបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ដោយផ្តោតសំខាន់លើការគ្រប់គ្រងសំណល់រឹង សំណល់រាវ ការគ្រប់គ្រង ត្រួតពិនិត្យនិងតាមដានគុណភាពខ្យល់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយជំរុញបន្ថែមទៅលើការងាររៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំនិងចុះបញ្ជីដីរដ្ឋ។ ឯកឧត្តមសៅ សុភាព បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានលើការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍ បង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ ពង្រីកសក្តានុពលអេកូទេសចរណ៍ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការងារអប់រំ ផ្សព្វផ្សាយ និងគ្រប់គ្រងទិន្នន័យព័ត៌មានបរិស្ថានផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់