នាវេលាព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ឯកឧត្តម​ សៅ​ សុភាព​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ អញ្ជេីញជាអធិបតី​ពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំផែនការគ្រប់គ្រងខ្យល់ស្អាត នៅកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយលេខាធិការដ្ឋាន ភាពជាដៃគូរខ្យល់ស្អាតអាស៊ីប៉ាស៊ីហ្វិក តាមរយៈអង្គការបរិស្ថានសហប្រជាជាតិ និងមានកាអញ្ជេីញចូលរួម​ ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងលោកស្រី Kaye Patdu អ្នកសម្របសម្រួលនៃលេខាធិការដ្ឋាន ភាពជាដៃគូរខ្យល់ស្អាតអាស៊ី ប៉ាស៊ីហ្វិក (Asia Pacific Clean Air Partnership) នៃអង្គកាកម្មវិធីបរិស្ថានសហប្រជាជាតិ​ តំណាងក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ និងមន្រ្តីមន្ទីរបរិស្ថានរាជធានី ខេត្ត។ សូម​បញ្ជាក់​ថា​ វេទិកា​ រៀបចំឡេីងក្នុងគោលបំណង(១) ចាប់ផ្ដើមដំណើរការគម្រោងក្នុងការរៀបចំផែនការគ្រប់គ្រងខ្យល់ស្អាត នៅកម្ពុជា (២) កំណត់តួនាទី និងទំនួលខុសត្រូវរបស់ក្រុមការងារបចេ្ចកទេសដើម្បីអភិវឌ្ឍន៍ផែនការគ្រប់គ្រងខ្យល់ស្អាតនៅកម្ពុជា និង(៣) ផ្សព្វផ្សាយនិងអភិវឌ្ឍន៍ផែនការសកម្មភាពនិងប្រមូលធាតុចូលសម្រាប់បង្កើតផែនការគ្រប់គ្រងខ្យល់ស្អាតនៅកម្ពុជា។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)
ថ្ងៃ អង្គារ, 3 វិច្ឆិកា, 2026 សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេស និងមន្រ្តីរដ្ឋបាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីពន្លឿនសកម្មភាពកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់ (Super Pollutant Accelerator Programme)