ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ចើញ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ ស្តីពី «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសកម្ពុជា» ដែលរៀបចំដោយក្រសួងបរិស្ថាន សហការជាមួយក្រុមធាវីវីស្ណុ និងមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ខេត្ត មន្ទីរបរិស្ថានខេត្ត អង្គការមិនមែនរដ្ឋាភិបាល អង្គការដៃគូជាតិ និងអន្តរជាតិ សហគមន៍ ប្រមាណជាង២០០នាក់ ដើម្បីពង្រីកការផ្សព្វផ្សាយគោលនយោបាយ ពង្រឹងប្រសិទ្ធិភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព ទៅដល់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រង និងការអភិរក្សជីវចម្រុះ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថានស្របទៅនឹងបទបញ្ញាតិនៃក្រមនេះ ទាំងការគ្រប់គ្រងច្រករបៀងអភិរក្សជីវចម្រុះ និងតំបន់ការពារដទៃទៀត និងតំបន់ការពារថ្នាក់ខេត្ត ថ្នាក់ក្រុង ថ្នាក់មូលដ្ឋានត្រូវធានាបាននូវសិទ្ធិរបស់សហគមន៍មូលដ្ឋាន និងការចុះបញ្ជីដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច និងសាធារណជន៕

15202757_782654021873721_9123351822872208656_n 15181506_782654188540371_5532341663370634541_n 15107240_782654135207043_7712603963386785036_n 15135730_782654098540380_1368105770376382474_n 15170782_782654085207048_7769922580308226528_n 15178218_782654168540373_1445960082710327458_n 15095504_782654011873722_275583439545314523_n

ព័ត៌មានបន្ថែម

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
ថ្ងៃ សៅរ៍, 6 មិនា, 2021 កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ លើគម្រោង “ការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ”
រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ថ្ងៃ សៅរ៍, 6 មិនា, 2021 រយៈពេល១សប្ដាហ៍ អន្ទាក់ចាប់សត្វព្រៃជិត៥០០ខ្សែក្នុងដែនជម្រកសត្វព្រៃស្រែពក ត្រូវបានដោះ និងសាប្រមូលយកទៅកម្ទេចចោល
ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ សៅរ៍, 6 មិនា, 2021 ប្រកាសផ្លាស់ប្ដូរភារកិច្ចនិងតែងតាំងមន្ដ្រីរាជការនៃមន្ទីរបរិស្ថានខេត្តសៀមរាប