ទីស្តីការក្រសួងបរិស្ថាន នាររសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោង​សាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង ៥២,៩៨៣ គីឡូម៉ែត្រ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ និងមន្ទីបរិស្ថានខេត្តកណ្តាល តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) និងក្រុមហ៊ុន​ទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី សរុបចំនួន ៤០នាក់។

ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ គាំទ្រទៅលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ប្រវែង ៥២,៩៨៣គីឡូម៉ែត្រ
២-​ ស្នេីឱ្យម្ចាស់គម្រោង សហការជាមួយគណៈកម្មកាដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានឆាប់ និងដោះស្រាយផលប៉ះពាល់ទៅលើបង្គោលខ្សែបណ្តាញអគ្គិសនីផងដែរ
៣-​ ម្ចាស់គម្រោង ត្រូវណែនាំដល់ក្រុមហ៊ុន​ម៉ៅការឱ្យអនុវត្តតាមលក្ខណៈបចេ្ចកទេស ជាពិសេសម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលកើត​ចេញពីការដ្ឋាននៃគម្រោងសាងសង់
៤-​ ម្ចាស់គម្រោង​ ត្រូវធ្វើការត្រួតពិនិត្យ និង​យកចិត្តទុកដាក់ទៅលើគុណភាពផ្លូវឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាពិសេសការកាត់បន្ថយការហុយ និងត្រូវអនុវត្តដាំដើមឈើនៅអមសងខាងផ្លូវជាបណ្តើរៗ​នៅពេលដំណើរការសាងសង់
៥-​ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ឱ្យស្របទៅតាមស្មារតីអង្គប្រជុំ ជាពិសេសត្រូវទទួលយកនូវអនុសាសន៍ពីក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុន​ទីប្រឹក្សា​ ដើម្បីអនុវត្តតាម៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា