សៀមរាប៖នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថានអមដំណើរ ឯកឧត្តម យិន សំរាយ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រក្នុងរដ្ឋបាលសាធារណៈ ដល់មន្រ្តីមន្ទីរបរិស្ថានខេត្តសៀមរាប។
លោក ស៊ុន គង់ ប្រធានមន្ទីបរិសា្ថនខេត្តសៀមរាប បានលើកឡើងថា៖ការរៀបចំបណ្តាញការងារយេនឌ័រក្នុងវិស័យបរិស្ថាន អាចចែករំលែកព័ត៌មាន ចំណេះដឹងនានា និងការផ្លាស់ប្តូរយោបល់ក្នុងការរៀបចំផែនការសកម្មភាពយេនឌ័រ ដែលផ្តោតលើការ ធានាបាននូវការចូលរួមរបស់ស្រ្តីដោយពេញលេញ និងមានប្រសិទ្ធភាព។ ដូចនេះ ការបង្កើននូវចំណេះដឹងទាក់ទងនឹងទស្សនាទានយេនឌ័រ និងបញ្ហាពាក់ព័ន្ធនានាក្នុងការបញ្ជ្រាបយេនឌ័រ ជំរុញការរួមបញ្ចូលទស្សនៈ វិស័យយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងគ្រប់សកម្មភាព និងការអនុវត្ត កម្មវិធីរបស់អង្គភាព។ សម្រាប់ការបង្កើនទំនាក់ទំនងរវាងមន្រ្តីថ្នាក់ជាតិ និងមន្រ្តីថ្នាក់ខេត្ត ក្នុង
មានប្រសាសន៍នាឱកាសនោះលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាក្រសួងបរិស្ថាន បាន ផ្សព្វផ្សាយ នូវ លទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងអនុសាសន៍ទាំង ១១ ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែកុម្ភះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ លោកជំទាវ បានលើកទឹកចិត្តឱ្យមន្រ្តីបរិស្ថាន ពង្រឹងសាមគ្គីភាព ចូលរួមគាំទ្រនិងអនុវត្តន័តាមអនុសាសន៍នានារបស់ថ្នាក់ដឹកនាំ ឱ្យបានល្អ និងឱ្យមានប្រសិទ្ធភាព។
លោកជំទាវ ព្រំ សុភី បានបន្តទៀតថា ផែនការយុទ្ធសាស្រ្តយេនឌ័រនេះ ផ្តោតការយកចិត្តទុកដាក់ក្នុងការផ្តល់នូវចំណេះដឹង ដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ឱ្យមានការយល់ដឹងអំពីលិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ និងអនុសាសន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការជម្រុញការអនុវត្តផែនការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យបរិស្ថានប្រកបដោយជោគជ័យ ពិសេសការចូលរួមរបស់រដ្ឋបាលថ្នាក់ខេត្ត ក្នុងការជម្រុញភាពជាម្ចាស់ និងស្វ័យភាពក្នុងការដាក់បញ្ចូលបញ្ហាយេនឌ័រទៅក្នុងផែនការសកម្មភាពរបស់អង្គភាពជំនាញនីមួយៗ ស្របពេលដែលក្រុមការងាររួមទទួលបន្ទុកការងារយេនឌ័រ ស្រ្តី កុមារ និងយុវជន នៅតាមបណ្តាមន្ទីរបរិស្ថានរាជធានី ខេត្ត បានរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីសំដៅពង្រឹងប្រសិទ្ធភាពការ អនុវត្តសកម្មភាពឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រ រៀបចំឡើងក្នុងគោលបំណង៖ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងច្បាប់ គោលនយោបាយ កម្មវិធី និងយន្តការសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងអំណាចរបស់ស្រ្តី និងការចូលរួមរបស់កុមារ និងយុវជនដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការចំណាយថវិកាតាមវិស័យឆ្លើយតបនឹងសមភាពយេនឌ័រ ដោយមានការកំណត់ឧបករណ៍វាស់វែងច្បាស់លាស់ក្នុងការឆ្លុះបញ្ចាំងពីបញ្ហាយេនឌ័រ និងជម្រុ ញការរៀបចំ ផែនការថវិកាឆ្លើយតបយេនឌ័រ ដើម្បីធានាថាគ្រប់អ្នកពាក់ព័ន្ធទាំងបុរស ស្រ្តី ក្មេងប្រុស ក្មេងស្រី និងក្រុមងាយរងគ្រោះដទៃទៀតទទួលបានផលប្រយោជន៍៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំស្តីពីការអនុវត្តវិធីសាស្រ្ត TEST និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៃវិស័យឧស្សាហកម្ម
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021 កិច្ចប្រជុំស្តីពីការអនុវត្តវិធីសាស្រ្ត TEST និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៃវិស័យឧស្សាហកម្ម
តំបន់រ៉ាមសារខេត្តស្ទឹងត្រែង
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021 តំបន់រ៉ាមសារខេត្តស្ទឹងត្រែង
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពគម្រោង JCM-REDD+
ថ្ងៃ សៅរ៍, 27 កុម្ភៈ, 2021 កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពគម្រោង JCM-REDD+