មនុស្សជាង៥០០នាក់ ចូលរួមកម្មវិធីបោះជំរុំ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់»
ថ្ងៃ ពុធ, 12 កុម្ភៈ, 2020មនុស្សចំនួនជាង៥០០នាក់ មកពីក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ តំណាងអង្គការក្រៅរាជរដ្ឋាភិបាល យុវជន សិស្ស និស្សិត ប្រជាសហគមន៍មូលដ្ឋាន និងក្រុមអ្នកស្រលាញ់បរិស្ថាន បានចុះឈ្មោះចូលរួម កម្មវិធីបោះជំរុំ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីបរិស្ថាននិងធម្មជាតិ» នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រសួងបរិស្ថាន ក្នុងគោលបំណង បំផុសគំនិត និងស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ ដល់ប្រជាជានទូទៅ និងផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធន៍ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន។

ព័ត៌មានបន្ថែម
ថ្ងៃ អង្គារ, 9 ធ្នូ, 2025
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025
ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន
