នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់អាកាសយាន​ដ្ឋានអន្តរជាតិតារាសាគរ លើផ្ទៃដីទំហំ ២១៧,៣១ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី ដែលបានសិក្សា និងរៀបចំរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន​នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន ចំនួន ៣៩នាក់។

ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ គាំទ្រលេី​របាយការណ៍​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​ និងសង្គមពេញលេញ​ សម្រាប់​គម្រោងបង្កើតអាកាសយានដ្ឋានអន្តរជាតិតារាសាគរ លើផ្ទៃដី ២១៧,៣១ហិកតា
២-​ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវមតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនក្រសួង ពិនិត្យ​ និងអនុម័ត៕

ព័ត៌មានបន្ថែម

ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ថ្ងៃ សុក្រ, 17 តុលា, 2025 ចាប់ពីឆ្នាំក្រោយទៅរោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានគុណភាពខ្យល់
ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ថ្ងៃ ព្រហស្បតិ៍, 16 តុលា, 2025 ប្រជាពលរដ្ឋនៅតាមតំបន់ទេទឹកពុះ ទទួលបានភ្លើងសូឡាដាក់តាមផ្ទះ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម
ថ្ងៃ អង្គារ, 14 តុលា, 2025 រដ្ឋបាលខេត្តព្រះសីហនុ បានទទួលធុងសំរាមចំនួន ៨២៨ ធុង ដើម្បីយកចែកជូនទៅដល់មូលដ្ឋានសុខភាព សាលារៀន និងវត្តអារាម