នៅទីស្តីការក្រសួងបរិស្ថាននារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam ប្រធានការិយាល័យនិងជាតំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាលើកការងារអភិរក្សបឹងទន្លេសាប ក៏ដូចជាការអភិរក្សបេតិកភណ្ឌក្នុងតំបន់ការពារធម្មជាតិ កាថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើម ការជំរុញការងារអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន បង្កើនចំណូលជូនប្រជាពលរដ្ឋ និងការរៀបចំផែនទីនៃវត្តមានដើមកោងកាងជាដើម។ អង្គការយូណេស្កូនឹងចូលរួមផ្តល់ជំនួយបច្ចេកទេស អ្នកជំនាញដើម្បីអនុវត្តផែនការការងារទាំងនេះ។ ចំពោះគំនិតផ្តួចផ្តើមនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ និងត្រៀមខ្លួនសម្រាប់ កិច្ចសហប្រតិបត្តិការដើម្បីការអភិរក្សជីវៈចម្រុះនេះ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់