នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹក​ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ​ ឆ្នាំ២០២០ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៨០ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា Creative Green Design Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយ​ចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាល​ខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន​​ ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd. និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៤០នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម​៖
១-​ អង្គប្រជុំ​ គាំទ្រគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ
២-​ ក្រុមហ៊ុន​ គួរតែសិក្សាពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៣-​ ក្រុមហ៊ុន​ ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅតំបន់នោះ
៤-​ ក្រុមហ៊ុន​ ត្រូវសិក្សាបន្ថែមពីការប្រែប្រួល​អាកាសធាតុដែលអាចជះឥទ្ធិពលទៅលើគម្រោង
៥-​ ក្រុមហ៊ុន​ ត្រូវសិក្សាបន្ថែម​​ពីឥទ្ធិពលនៃការបំលែងពីដីកសិកម្មទៅជាស្ថានីយផលិតថាមពលដើរដោយថាមពលព្រះអាទិត្យ
៥-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការហុយធូលី ដែលកើតឡើងដោយសារសកម្មភាពដឹកជញ្ជូន និង​ឈូសឆាយដី ជាពិសេស​ ធ្វើការស្រោចទឹកជាប្រចាំនៅតាមដងផ្លូវ
៦-​ ក្រុមហ៊ុន​ គួរសហការជាមួយអាជ្ញាធរ​មូលដ្ឋានឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលនៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព
៧-​ ក្រុមហ៊ុន​ ត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡាឱ្យបានច្បាស់លាស់
៨-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយក្រុមហ៊ុន​ទីប្រឹក្សា ដើម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់