ខេត្តកែប៖ថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក ជំទាវ ងិន លីណា អគ្គលេខាធិការងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អញ្ជើញបើកវគ្គ បណ្តុះបណ្តាល និងយុទ្ឋនាការផ្សព្វផ្សាយស្តីពីការកាត់ បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក ដែលមានការចូលរួម ប្រធានមន្ទីរបរិស្ថាន តំណាងអជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស ជាច្រើននាក់។

លោកជំទាវ ងិន លីណា បានលើកឡើងថា៖ប្រទេសកម្ពុជាត្រូវបានចាត់ចូលជាប្រទេសមួយ ដែលមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទន្ទឹមនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបញ្ហាសំណល់ សំរាមក៏បានកើនឡើងជាលំដាប់ ប្រមាណជា ៣០០០ តោនបានកើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះសំណល់ ប្រមាណជា ២០% ជាសំណល់ប្លាស្ទិក។បរិមាណសំណល់ប្លាស្ទិកបាន និងកំពុងគំរាមគំហែងដល់បរិស្ថាន សុខភាពរបស់យើង និងសេដ្ឋកិច្ចជាតិ ទាំងលើជីវៈចម្រុះ ជីវិតសត្វសមុទ្រ បរិស្ថានធម្មជាតិ និងបង្ករហានិភ័យដល់សុខភាពមនុស្សទូទៅ ដោយកង្វះការ យល់ដឹងពីវិធីក្នុងការទុកដាក់ និងញែកសំណល់សំរាមនានាឱ្យបានត្រឹមត្រូវ។

លោកជំទាវ បន្តទៀតថា៖ក្រសួងបរិស្ថាន ក៏កំពុងតែដំណើររៀបចំកសាងលិខិតបទដ្ឋានថ្មីៗមួយចំនួនក្នុងការទប់ស្កាត់ និងប្រើប្រាស់សម្ភារប្លាស្ទិកដូចជា បំពង់បឺតប្លាស្ទិក និងសម្ភារៈវេចខ្ចប់អាហារមួយចំនួន។ ហើយកំឡុងពេលថ្មីៗនេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការប្តេជ្ញាចិត្តក្នុងការកែទម្រង់ការគ្រប់គ្រង សំណល់ល្អប្រសើរដែលតម្រូវឱ្យ មានការចូលរួម និងខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ រួមមានប្រជាពលរដ្ឋ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានអប់រំ ដៃគូរអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងការចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាសំណល់ប្លាស្ទិកដែល យើងកំពុងប្រឈមនៅក្នុងប្រទេសកម្ពុជាយើងទាំងមូល។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណង បង្កើនការចូលរួម និងបង្ហាញពីសកម្មភាពវិជ្ជមានរបស់ដៃគូអភិវឌ្ឍន៍ និងវិស័យអប់រំដើម្បីផ្តើមគំនិតថ្មីៗ ជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិក និងរៀបចំ ផែន ការ និងផែនទីបង្ហាញផ្លូវ សម្រាប់សកម្មភាពរយៈពេលខ្លី និង រយៈពេលវែងគាំទ្រដំណើការប្រើប្រាស់ និងការផលិត ដោយចីរភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់សម្ភារៈធ្វើពីប្លាស្ទិក ដើម្បីបង្ហាញអំពីផល ប៉ះពាល់នៃសំណល់ប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពដល់យុវជន និងដែគូរពាក់ព័ន្ធដើម្បីចូលរួមទាំងអស់គ្នា ថែរក្សាបរិស្ថានសាលារៀន និងភូមិអោយមានអនាម័យ និងបៃតង។

3

ព័ត៌មានបន្ថែម

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ថ្ងៃ អង្គារ, 1 មិថុនា, 2021 សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)
ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 31 ឧសភា, 2021 ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១
ថ្ងៃ ព្រហស្បតិ៍, 27 ឧសភា, 2021 នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១