នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតអគារពហុមុខងារ លើផ្ទៃដីទំហំ ១៣.២៥១ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់លោក ស៊ុន អេរីក(ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុម​ហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន។

កិច្ចប្រជុំនេះ​ មានការចូលរួមពីឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន ចំនួន​ ៣៤នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រទៅលើគម្រោងនេះ ពីព្រោះគម្រោងនេះនឹងចូលរួមដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ
២-​ ក្រុមហ៊ុន​ ត្រូវគោរពទៅតាមបទដ្ឋានអនាម័យបរិស្ថាន ដោយត្រូវសហការជាមួយ​ស្ថាប័នជំនាញពាក់ព័ន្ធនឹងបច្ចេកទេស​នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មទឹកកខ្វក់
៣-​ ចំពោះការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវគិតគូរអំពីទីតាំងទុកដាក់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពសាធារណៈ
៤-​ ក្រុមហ៊ុន​ ត្រូវបំពាក់ប្រព័ន្ធអគ្គិភ័យដោយមានការទទួលស្គាល់ពីអ្នកជំនាញ​របស់ក្រសួងមហាផ្ទៃ
៥-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយអាជ្ញាធរ​ដែនដី ដើម្បីចូលរួមគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងមិនត្រូវឱ្យបុគ្គលិក-កម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ទេ
៦-​ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា​ ដេីម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
ថ្ងៃ អាទិត្យ, 27 កញ្ញា, 2020 ក្រសួងបរិស្ថានសហការណ៍ជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញ
សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ថ្ងៃ ព្រហស្បតិ៍, 24 កញ្ញា, 2020 សត្វ​រមាំង​ដែល​ជា​ប្រភេទ​សត្វ​​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​ត្រូវ​បាន​អ្នកវិទ្យាសាស្រ្តស្រាវជ្រាវ​រក​ឃើញ​ក្នុង​តំបន់​ទេស​ភាព​មេគង្គ​ជា​លើក​ដំបូង​ក្នុង​អំឡុង​ពេល​ប្រាំ​ឆ្នាំ​​
ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់
ថ្ងៃ ពុធ, 23 កញ្ញា, 2020 ឯកឧត្តម សាយ សំអាល់ នឹងចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបស្តីពីការគ្រប់គ្រងសំណល់