នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម សូ ខន​ ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី​ ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោង​សាងសង់អគារពហុមុខងារ ស្ដារ អូហ្សិន បេ វិយូរ លើផ្ទៃដីទំហំ ៧២.១១៥ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ របស់ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង (ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្ដម លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្ដព្រះសីហនុ មន្ទីរបរិស្ថានខេត្ដព្រះសីហនុ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​ សរុបចំនួន​ ៣៥នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រលើគម្រោងនេះ
២-​ ម្ចាស់គម្រោង​ គួររំលេចរចនាបទខ្មែរខ្លះនៅក្នុងសំណង់អគារ
៣-​ ម្ចាស់គម្រោង​ ត្រូវចូលរួមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ
៤-​ ម្ចាស់គម្រោង​ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ​ ឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស
៥-​ ម្ចាស់គម្រោង​ ត្រូវបញ្ចូលបន្ថែមច្បាប់សំណង់ថ្មីៗ និងគោរពឱ្យបានខ្ជាប់ខ្ជួន
៦-​ ម្ចាស់គម្រោង​ ត្រូវញែកឱ្យដាច់រវាងប្រព័ន្ធ​រំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់
៧-​ ម្ចាស់គម្រោង​ ត្រូវគោរពតាមលក្ខខណ្ឌ​ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានកំណត់សម្រាប់ចំណតរថយន្ដ
៨-​ម្ចាស់គម្រោង​ ត្រូវរៀបចំប្រព័ន្ធការពារសុវត្ថិភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស
៩-​ ម្ចាស់គម្រោង​ ត្រូវមានវគ្គបណ្ដុះបណ្ដាល​បុគ្គលិក-កម្មករឱ្យបាន​យល់ដឹងពីគ្រប់គ្រងសំណល់ និងពីការថែរក្សាបរិស្ថាន
១០​-​ ម្ចាស់គម្រោង​ ត្រូវពិនិត្យផ្ទៀងផ្ទាត់​ចំពោះការបង់មូលនិធិបរិស្ថាន​ និងសង្គម
១១-​ ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

អន្តរក្រសួងគាំទ្រគម្រោងបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង
ថ្ងៃ អង្គារ, 14 កក្កដា, 2020 អន្តរក្រសួងគាំទ្រគម្រោងបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងស្នេហ៍-ទួលព័ន្ធតាឡី» នៅខេត្តព្រៃវែង
ក្រសួងបរិស្ថានចាប់ផ្តើមវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០
ថ្ងៃ ចន្ទ, 13 កក្កដា, 2020 ក្រសួងបរិស្ថានចាប់ផ្តើមវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី បើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤)
ថ្ងៃ ចន្ទ, 13 កក្កដា, 2020 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី បើកបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង បរិស្ថាននិងធនធានធម្មជាតិ” (ជំនាន់ទី៤)