នៅព្រឹកថ្ងៃចន្ទ 0៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយលោក Adam Henson នាយកទទួលបន្ទុកខាងការងារអភិរក្សរបស់អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) ប្រចាំសហរដ្ឋអាមេរិក និងលោក ទុយ សេរីវឌ្ឍនា នាយកអង្គការ WEA ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់អង្គការនេះ ដោយមានការអញ្ជើញចូលរួមពី តំណាងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ប្រធាននាយកដ្ឋានអភិរក្សសមុទ្រ និងបន់ឆ្នេរ និងសហការី សរុប ១០នាក់ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បី៖ (១). បង្ហាញពីការងាររបស់អង្គការ ដែលបានធ្វើកន្លងមកនៅក្នុងប្រទេសតំបន់អាហ្រ្វិក និងអាមេរិកកណ្ដាលក្នុងការងារអភិរក្ស និងការពារជម្រកសត្វព្រៃ (២). ពិនិត្យ និងរាយការណ៍អំពីវឌ្ឍភាពការងារ និងសកម្មភាពជាក់ស្ដែងរបស់អង្គការ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងការប្រមូលទិន្នន័យនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង និងការងារអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងសត្វអណ្ដើកសមុទ្រនៅខេត្តកំពត។ ជាការឆ្លើយតប ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់សកម្មភាពការងាររបស់អង្គការ និងបានណែនាំឱ្យអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិចុះ អនុស្សារណៈយោគយល់ជាមួយក្រសួងបរិស្ថាន ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងចំទិសដៅ។

 

ព័ត៌មានបន្ថែម

មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
ថ្ងៃ សុក្រ, 20 មិនា, 2020 មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ថ្ងៃ ព្រហស្បតិ៍, 19 មិនា, 2020 មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ
ថ្ងៃ ចន្ទ, 16 មិនា, 2020 ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ