នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំបើកកម្មវិធី ការប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ភាវ សុវុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងមានការចូលរួមពីសំណាក់អង្គការដៃគូពាក់ព័ន្ធនានា។

យោងតាមប្រសាសន៍ ឯកឧត្តមអគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ការប្រកួតគូរគំនូ បរិស្ថាននេះ រៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីយកចិត្តទុកដាក់ស្រលាញ់បរិស្ថានក្នុង ចំណោមកុមារតូចៗ តាមរយៈការស្តែងចេញនូវទស្សនៈវិស័យលើការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ដោយប្រើវិធី (3Rs) រូមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែរច្នៃ ការស្រឡាញ់ចូលចិត្តបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែល ជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហការខ្ពស់ក្នុងការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

សូមបញ្ជាក់ថា ចំពោះលក្ខ័ណ្ឌនៃការជ្រើសរើសរូបគំនូរជ័យលាភី គឺនឹងសំដៅទៅលើរូបគំនូរបរិស្ថានទាំង ឡាយណាដែលមានលក្ខណៈសម្បត្តិល្អដូចជា ស្នាដៃគូរ សោភ័ណភាពរូបភាព និងខ្លឹមសារនៃគំនូរដែលបង្ហាញពី បញ្ហា និងដំណោះស្រាយនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

15134606_778621235610333_3252162570056202491_n 15094944_778621278943662_7181383952540101863_n 15107241_778621338943656_2767525443257137619_n 15107355_778621378943652_7865421123203359594_n 14993524_778621448943645_4830092710663327096_n 15107192_778621495610307_6294510929474400762_n 15078878_778621488943641_3415626376254923324_n

ព័ត៌មានបន្ថែម

ថវិកាប្រជាពលរដ្ឋ និងថវិកាសង្ខេបឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
ថ្ងៃ ពុធ, 21 កុម្ភៈ, 2024 ថវិកាប្រជាពលរដ្ឋ និងថវិកាសង្ខេបឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន
សហរដ្ឋអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព
ថ្ងៃ ពុធ, 4 តុលា, 2023 សហរដ្ឋអាម៉េរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពរបស់នាយកដ្ឋានវាយតម្លៃហេតុប់ះពាល់បរិស្ថាន
ថ្ងៃ សុក្រ, 22 កញ្ញា, 2023 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពរបស់នាយកដ្ឋានវាយតម្លៃហេតុប់ះពាល់បរិស្ថាន