ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ នៅខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមានការលើកឡើងពីបញ្ហាប្រឈមនានា របស់អាជ្ញាធរតាមមូលដ្ឋាន ដើម្បីពិនិត្យពិភាក្សា​ និងដោះស្រាយ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញការយកចិត្តទុកដាក់ពង្រឹងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ក្នុងនោះ ឯកឧត្តម រដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការសហការកាន់តែប្រសើជាមួយអគ្គិសនីកម្ពុជា ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីពង្រឹងការផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ឱ្យមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ លើការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អថែមទៀតសម្រាប់ក្រុងព្រះសីហនុ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានការផ្គត់ផ្គង់ទឹកស្អាតឱ្យបានល្អ និងចែកចាយឱ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសគឺត្រូវការពារធនធានធម្មជាតិនៅតំបន់ក្បាលឆាយ ដែលជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ក្នុងខេត្តព្រះសីហនុទាំងមូល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់លើអនាម័យតំបន់ឆ្នេរ ត្រូវចូលរួមសំអាតឆ្នេរឱ្យស្អាតជានិច្ច ដើម្បីពង្រឹងការទាក់ទាញអ្នកទេសចរ មកទស្សនាខេត្តព្រះសីហនុកាន់តែច្រើនឡើង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយល្អពីខេត្តព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលនៃខេត្តដែលជាអនាគតប៉ូលសេដ្ឋកិច្ចសំខាន់របស់កម្ពុជា៕

ព័ត៌មានបន្ថែម

កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
ថ្ងៃ ព្រហស្បតិ៍, 26 វិច្ឆិកា, 2020 កិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា