នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង។

ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំវេទិកាសាធារណៈ ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ប្រមាណ២៨៥ នាក់ ។ បន្ទាប់ពីការលើកឡើងបញ្ហាប្រឈម និងសំណូមពរដោយអភិបាលក្រុង ចៅសង្កាត់និងប្រជាពលរដ្ឋ រួចមកឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងនៅចំនុចសំខាន់ដូចខាងក្រោម

1. ទទួលយកនូវករណីទំនាក់ដីធ្លី បញ្ហាកម្មសិទ្ឋិដីធ្លី ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ

2. បានដោះស្រាយសំណូមពរ និងយន្តការគ្រប់គ្រងបញ្ហាសំរាម ការផ្តល់មធ្យោបាយដឹកជញ្ជូន និងឡដុតសំរាមបន្ថែម នៅលើក្រុងកោះរ៉ុង

3. បំផុសចលនាចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ

4. ជំរុញដល់ការរៀបចំផែនការមេអភិវឌ្ឍន៍ក្រុងជាមួយស្ថាប័នពាក់ព័ន្ធ

5. ការពង្រឹងភូមិឃុំសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសសម្រាប់ភ្ញៀវទេសចរ

ព័ត៌មានបន្ថែម

មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
ថ្ងៃ សុក្រ, 20 មិនា, 2020 មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ថ្ងៃ ព្រហស្បតិ៍, 19 មិនា, 2020 មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ
ថ្ងៃ ចន្ទ, 16 មិនា, 2020 ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ