នៅថ្ងៃពុធ​ ៦រោច ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៥ ខែមករា​ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន​ ០៣នាក់​ ក្រោយពីទទួលដំណឹងពីប្រជានេសាទ​ បានឱ្យដឹងអំពី​ការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ​ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី​ ដោយ​មិនទាន់ដឹងមូលហេតុ និងសាកសពមានសភាពស្អុយរលួយទៅហើយ។ តាមការសាកសួរពីអ្នកភូមិ បានឱ្យដឹងថា ប្រហែលជាង10ថ្ងៃមុន មានដំរីប្រមាណពី 20 ទៅ30ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏លឺថាមានកូនដំរីស្លាប់។
ក្រុមការងារពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន​ ក្រុមការងារ​ នឹងអូសដំរី មកកប់នៅដីក្បែរមាត់អូរសិន ដេីម្បីទុកឱ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ។

   

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាលើផែនការយុទ្ធសាស្រ្តថវិកាជាតិ ការកំណត់សូចនាករសកម្មភាពសម្រាប់ឆ្នាំ២០២១-២០២៣នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 20 កុម្ភៈ, 2020 កិច្ចពិភាក្សាលើផែនការយុទ្ធសាស្រ្តថវិកាជាតិ ការកំណត់សូចនាករសកម្មភាពសម្រាប់ឆ្នាំ២០២១-២០២៣នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា
ថ្ងៃ ពុធ, 19 កុម្ភៈ, 2020 ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា
ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានៅស្រុកអូររាំងឪ
ថ្ងៃ ពុធ, 19 កុម្ភៈ, 2020 ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជានៅស្រុកអូររាំងឪ