ក្រសួងបរិស្ថានកាលពីថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រគល់ថវិកាចំមូលនិធិបរិស្ថាន និងសង្គមនួន ២ម៉ឺនដុល្លារអាមេរិក ជូនទៅ«សមាគមអភិរក្សដំរីអៃរាវត្តា»នៅក្នុងខេត្តរតនគិរី នាទីស្តីការក្រសួងបរិស្ថាន។ ពិធីប្រគល់ និងទទួលមានការអញ្ជើញចូលរួម ពី លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និង លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន និងតំណាងសមាគម ជាច្រើននាក់។

លោក ស៊ី រ៉ាមុនី បានល់កឡើងថា ក្រសួងបរិស្ថាន មានចក្ខុវិស័យ និងបេសកកម្ម ក្នុង ការ ពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រង និងអភិរក្ស ធនធានធម្មជាតិ និងការងារបរិស្ថាន បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ដើម្បីភាពសុខដុមរមនារបស់ប្រជាជន កម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។ លោកអគ្គនាយករង បានបន្ថែមថា ទន្ទឹមនឹងនេះក្រសួងបរិស្ថានបានគាំទ្រ ចំពោះស្មារតីរបស់សមាគមអៃរាវត្តា ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។ លោក ស៊ី រ៉ាមុនីបានបន្ថែមថា ក្រសួងបរិស្ថានផ្តល់ថវិកានៅថ្ងៃនេះ ដើម្បីលើកទឹកចិត្តដល់សមាគម សម្រាប់ការងារអភិរក្ស និងការបង្កាត់ពូជសត្វដំរីវន្ថែម ទៀត ដើម្បីបង្កើនបរិមាណសត្វដ៍កម្រនៅក្នុងតំបន់។

លោកស្រី ខៃ ចិន្តា បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ជាពិសេសដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការការពារ និងអភិរក្សជីវៈចម្រុះកម្ពុជា។ លោកស្រីប្រធានសមាគមអភិរក្សដំរីអេរាវត្តា បានបញ្ជាក់ដែរថាសមាគមន៍នឹងខិតខំបន្ថែមទៀតក្នុងការស្វែងរកការចូលរួមបន្ថែមទៀតពីដៃគូនានា ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ និងអភិរក្សសត្វដំរីបន្តទៀត។

សូមបញ្ជាក់ថា សព្វថ្ងៃសមាគមបានកំពុងនិងថែរក្សាការពារសត្វដំរីចំនួន ០៤ក្បាល(ឈ្មោល០៣ ញី០១) នៅខេត្តរតនៈគិរី ភូមិភាគឥសាននៃប្រទេសកម្ពុជា៕

ព័ត៌មានបន្ថែម

សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
ថ្ងៃ ចន្ទ, 30 មិនា, 2020 សកម្មភាពចុះល្បាតរបស់​មន្ត្រី​ឧទ្យានុរក្ស​នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត​ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​
គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»
ថ្ងៃ ចន្ទ, 30 មិនា, 2020 គោលនយោបាយ ស្តីពី «កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន»
មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
ថ្ងៃ សុក្រ, 20 មិនា, 2020 មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន