នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអ័រគីដេ នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំឱ្យមានសិក្ខាសាលាថ្នាក់ជាតិមួយដើម្បីផ្សព្វផ្សាយសូចនាករ លក្ខណៈវិនិច្ឆ័យបឋម និងស្តង់ដាមេត្រីភាពបរិស្ថានក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិកាក្រសួងបរិស្ថាន និងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលមានការចូលរួមពីមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត និងតំណាងអង្គភាពពាក់ព័ន្ធ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ ១) ផ្សព្វផ្សាយសូចនាករ លក្ខណៈវិនិច្ឆ័យបឋម និងបង្ហាញសេចក្តីព្រាងស្តង់ដាមេត្រីភាពបរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងវាយតម្លៃគុណវុឌ្ឃិ ប្រតិបត្តិបៃតង និងមេត្រីភាពបរិស្ថាន ២) ប្រមូលធាតុចូលបន្ថែមក្នុងការកសាងស្តង់ដាមេត្រីភាពបរិស្ថានមួយដែលទទួលយកបានពីគ្រប់ភាគី ពោលគឺបណ្តុះផ្នត់គំនិតដល់បុគ្គល អង្គភាព ស្ថាប័ន ឱ្យជ្រួតជ្រាបកាន់តែស៊ីជម្រៅអំពីប្រតិបត្តិបៃតង ឬមេត្រីភាពបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដោយសំណូមពរឱ្យសិក្ខាកាមទាំងអស់ដែលអញ្ជើញមកពីមន្ទីរបរិស្ថានរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ផ្តល់នូវធាតុចូលឱ្យច្រើនដើម្បីរៀបចំស្តង់ដាមេត្រីភាពបរិស្ថាននេះឱ្យទទួលបានជោគជ័យខ្ពស់។
សូមបញ្ជាក់ថាសិក្ខាសាលាដែលនឹងរៀបចំរយៈពេលមួយថ្ងៃពេញនេះ មានអ្នកចូលរួមប្រមាណ ៧២ នាក់៕

photo_2016-11-17_09-42-31 photo_2016-11-17_09-42-17 photo_2016-11-17_09-42-19

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ
ថ្ងៃ អង្គារ, 25 វិច្ឆិកា, 2025 មហាជនប្រមាណជាង ១៥០០នាក់ ចូលរួមប្រារព្ធទិវាបរិស្ថានជាតិ ២៣វិច្ឆិកា នៅខេត្តតាកែវ